គោលបំណងក្នុងការបង្កើត DSH
យើងបានបង្កើតគេហទំពេ័រ DSH (Digital Sport and Health) ដោយសារការមើលឃើញពីភាពខ្វះខាតក្នុងសង្គមសព្វថ្ងៃទាក់ទងនឹងចំណេះដឹងនិងឯកសារអត្ថបទជាភាសាជាតិអំពីកីឡានិងសុខភាព។ភាពខ្វះខាតនេះធ្វើឱ្យមនុស្សជាច្រើនមិនទាន់មានការយល់ដឹងគ្រប់គ្រាន់អំពីវិធីថែរក្សាសុខភាពការការពារជំងឺនិងអត្ថប្រយោជន៍នៃការលេងកីឡា។ដោយហេតុនេះការចែករំលែកចំណេះដឹងនិងការបង្កើនការយល់ដឹងជាសាធារណៈអំពីកីឡា&សុខភាពគឺមានសារៈសំខាន់ដើម្បីលើកកម្ពស់គុណភាពជីវិតនិងសុខុមាលភាពរបស់ប្រជាជនជាតិខ្មែរ។គេហទំព័រនេះនឹងក្លាយជាវេទិកាសាធារណៈសម្រាប់ចែករំលែកនិងផ្សព្វផ្សាយចំណេះដឹងអំពី៖អត្ថប្រយោជន៍នៃការលេងកីឡាវិធីថែរក្សាសុខភាពការពារជំងឺនិងសុខភាពផ្លូវចិត្តគន្លឹះសម្រាប់របបអាហារដែលមានប្រយោជន៍គោលបំណងសំខាន់គឺដើម្បីជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃកីឡានិងសុខភាពដើម្បីអាចមានជីវិតប្រកបដោយសុខុមាលភាព សមរម្យ និងរឹងមាំ។
សេចក្តីថ្លៃងអំណរគុណ
ក្រុមយើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT ដែលបានផ្តល់អាហាររូបករណ៍ទៅលើជំនាញការអភិវឌ្ឍគេហទំព័រអាហារូបករណ៍នេះពិតជាបានជួយសម្រាលបន្ទុកហិរញ្ញវត្តុនៃការចាយការសិក្សាដល់ក្រុមរបស់ពួកយើងទាំងអស់គ្នា ក្រុមរបស់ពួកយើងនិងប្តេជ្ញាការខិតខំប្រឹងប្រែងសិក្សា គឺដើម្បីកសាងសមត្ថភាពក៏អាចចូលរួចចំណែកសង្គមនាពេលថ្ងៃអនាគត។
បទពិសោធន៍កំឡុងពេលសិក្សា
៣ ខែទៅលើ HTML HTML5
ពួកយើងបានសិក្សាទៅលើ HTML HTML5 បានមួយរយៈជាមួយលោកគ្រូអ្នកគ្រូនិងបានឆ្លងកាត់ការធ្វើ Homework, classwork, Practices និង Project-Assignment ជាច្រើនព្រមទាំងទទួលបានលទ្ធផលល្អក្នុងការសិក្សា។
៣ ខែទៅលើ CSS3
ពួកយើងបានសិក្សាទៅលើ CSS3 បានមួយរយៈជាមួយលោកគ្រូអ្នកគ្រូនិងបានឆ្លងកាត់ការធ្វើ Homework, classwork, Practices និង Project-Assignment ជាច្រើនព្រមទាំងទទួលបានលទ្ធផលល្អក្នុងការសិក្សា។
៣ ខែទៅលើ BOOTSTRAP 5
ពួកយើងបានសិក្សាទៅលើ Bootstrap5 បានមួយរយៈជាមួយលោកគ្រូអ្នកគ្រូនិងបានឆ្លងកាត់ការធ្វើ Homework, classwork, Practices និង Project-Assignment ជាច្រើនព្រមទាំងទទួលបានលទ្ធផលល្អក្នុងការសិក្សា។
ទាំងនេះជាបទពិសោធន៍ខ្លះៗដែលពួកយើងបានឆ្លងកាត់ការបង្ហាត់ពីលោកគ្រូ ហើយក៏បានយកវាទៅអនុវត្តន៍ ធ្វើកិច្ចការសាលានិង Project ព្រោះទាំងបាន បង្កើតគេហទំព័រនេះឡើងផងដែរ។
អំពីសមាជិកក្រុម
ឡាយ ចេមមី
ខ្ញុំបាទជានិសិ្សតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ឆ្នាំទី៣ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រហើយនិងកំពុងសិក្សាថ្នាក់អាហារូបករណ៍ជំនាញ Web Development នៅសាលា ANT Technology Training Center ផងដែរ។
យន់ ប៊ុណ្ណា
ខ្ញុំបាទជានិសិ្សតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ឆ្នាំទី៤ ផ្នែកវិស្វកម្មព័ត៌មានវិទ្យាហើយនិងកំពុងសិក្សាថ្នាក់អាហារូបករណ៍ជំនាញ Web Development នៅសាលា ANT Technology Training Center ផងដែរ។
ឃុន វិច្ចរ៉ា
នាងខ្ញុំជានិសិ្សតមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) ឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យាហើយនិងកំពុងសិក្សាថ្នាក់អាហារូបករណ៍ជំនាញ Web Development នៅសាលា ANT Technology Training Center ផងដែរ។
បាវ ហ៊ាង
ខ្ញុំបាទជានិសិ្សតមកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ(BIU) ឆ្នាំទី២ ផ្នែកវិស្វកម្មព័ត៌មានវិទ្យាហើយនិងកំពុងសិក្សាថ្នាក់អាហារូបករណ៍ជំនាញ Web Development នៅសាលា ANT Technology Training Center ផងដែរ។
ស្មាន មូស្លីម
ខ្ញុំបាទជានិសិ្សតមកពីសាកលវិទ្យាកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា ឆ្នាំទី២ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រហើយនិងកំពុងសិក្សាថ្នាក់អាហារូបករណ៍ជំនាញ Web Development នៅសាលា ANT Technology Training Center ផងដែរ។